|
|
Takumi Minamino ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុនធ្វើបានយ៉ាងល្អកាលពីយប់មិញដោយស៊ុត ២គ្រាប់ម្នាក់ឯងជួយអោយហង្សក្រហម Liverpool យកឈ្នះ Norwich City ២-០ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup ។
គួរបញ្ជាក់ថាគ្រាប់ទីមួយរបស់ Minamino ធ្វើបាននៅនាទី២៧ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Origi។ នៅ១២នាទីបន្ទាប់ Minamino បានបន្ថែមគ្រាប់ទីពីររបស់ខ្លួន ដោយការទាត់យកមុំ៩០យ៉ាងស្អាត។
ជ័យជម្នះនេះបាននាំក្រុមហង្សក្រហម Liverpool ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន FA Cup។ Liverpool ទើបតែក្លាយជាម្ចាស់ជើងឯក League Cup ក្រោយឈ្នះបាល់ប៉េណាល់ទីលើ Chelsea ១១-១០ នៅកីឡដ្ឋាន Wembley ៕
ប្រភព: BBC Sports
Arsenal បានបញ្ជាក់ថា Noni Madueke ជាកីឡាករថ្មីរបស់ពួកគេ។ កីឡាករអន្តរជាតិអង់គ្លេសបានចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយក្លឹបថ្មីរបស់គាត់។...
Ethan Nwaneri បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំនៅក្លឹប Arsenal។...
ក្រុម AS Roma មិនបោះបង់ការតាមប្រមាញ់ខ្សែការពារ Wesley របស់ Flamengo ឡើយ។...
កាលពីថ្ងៃពុធ ក្រុម Barcelona បានបញ្ជាក់ពីកិច្ចសន្យារយៈពេលវែងថ្មីរបស់ Lamine Yamal ដោយបង្ហាញគាត់ថាជាលេខ 10 ថ្មីរបស់ពួកគេ។...
Sean Longstaff បានក្លាយជាកីឡាកររបស់ Leeds United ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបថ្មីរបស់គាត់។...